ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការទី២ ព្រឹទ្ធសភា
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការ លើរបៀបវារៈសំខាន់ៗរួមមាន៖
១. ពិភាក្សាលើគម្រោងថវិកាឆ្នាំ២០២៥ របស់ព្រឹទ្ធសភា
២. ពិនិត្យលើបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី នៅសាលប្រជុំគណៈកម្មការ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន